Khmer Forms

(Landlord/Tenant)*

សម្គាល់៖ សំណៅ​ចម្លង​មួយ​ច្បាប់​នៃ​បណ្ដឹង​រវាង​ម្ចាស់ផ្ទះ-អ្នកជួលផ្ទះ ដែល​មាន​ហត្ថលេខា​ដើម គឺ​ចាំបាច់​សម្រាប់​ចៅក្រម​ស្រុក​មាន​សមត្ថកិច្ច។ អ្នក​នឹង​ត្រូវ​បាន​គិតថ្លៃ​ចំពោះ​សោហ៊ុយ​នៃ​ការដាក់បណ្ដឹង​និង​សោហ៊ុយ​ផ្ដល់​សេវា នៅពេល​បណ្ដឹង​នោះ​ត្រូវ​បាន​ដាក់​នៅ​តុលាការ​ស្រុក។ ទម្រង់បែបបទ​នេះ​មិន​អាច​ផ្លាស់ប្ដូរ​ឡើយ មិន​ថា​ជា​ខ្លឹមសារ ឬ​ក៏​ជា​ទ្រង់ទ្រាយ​ឡើយ

ការការពារ​ពី​ការរំលោភបំពាន (Protection From Abuse)**

ដីកា​ការពារ​ពី​ការរំលោភបំពាន គឺ​សម្រាប់​អ្នក​ដែល​ទទួលរង​ការរំលោភបំពាន​ពី​សមាជិក​នៅ​ក្នុង​គ្រួសារ, សមាជិក​គ្រួសារ ឬ​ដៃគូ​ស្និទ្ធិស្នាល​នៃ​ដើមបណ្តឹង។

ដីកា​ការពារ​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​លើ​ផ្លូវភេទ និង/ឬ ការបំភិតបំភ័យ អាច​ត្រូវ​បាន​ចេញ​ឲ្យ​ដើម្បី​ប្រឆាំង​នឹង​ជន​ដែល​មិនមែន​ជា​សមាជិក​គ្រួសារ ឬ​ជនចម្លែកមុខ​ទាំងស្រុង។ (បើ​អ្នក​កំពុង​ដាក់​ញត្តិ​ស្នើសុំ​ការការពារ​ពី​អំពើ​ហិង្សា​លើ​ផ្លូវភេទ និង/ឬ ការបំភិតបំភ័យ ដែល​មិនមែន​ជា​ញត្តិ​អាសន្ន អ្នក​ក៏​ត្រូវតែ​ប្រគល់​សន្លឹក​គម្រប​ផងដែរ សម្រាប់​ការដាក់​បណ្ដឹង​របស់​ពលរដ្ឋ Common Pleas ដែល​បាន​រាយ​លើ ទំព័រ​ទម្រង់បែបបទ​សម្រាប់​សាធារណៈ។)

សម្ព័ន្ធ Pennsylvania ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ មាន​វីដេអូ​ផ្ដល់​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា “ដីកា​ការពារ​ពិត​ជា​មាន​ប្រយោជន៍៖ របៀប​ទទួល​ដីកា​ការពារ​ពលរដ្ឋ។” ប្រធាន​តុលាការ Common Pleas នៃ​ខោនធី Perry/Juniata គឺ​ចៅក្រម Kathy A. Morrow អធិប្បាយ​ក្នុង​វីដេអូ​នោះ​ជា​ភាសា​អង់គ្លេស ហើយ​ចៅក្រម Common Pleas នៃ​ខោនធី Philadelphia គឺ Teresa Sarmina អធិប្បាយ​ជា​ភាសា​អេស្ប៉ាញ។ វីដេអូ​ទាំងនេះ​ពន្យល់​អំពី​របៀប​ទទួល​ដីកា​ការពារ​ពលរដ្ឋ។

សម្គាល់៖ ក្នុង​អំឡុង​ម៉ោង​ធ្វើការ​ធម្មតា​របស់​តុលាការ សំណួរ​ផ្សេងទៀត​អាច​បញ្ជូន​ទៅ នាយកក្រឡាបញ្ជី។ បើ​មិន​អាច​ទាក់ទង​តុលាការ​បាន​ទេ (ឧទា. ក្រោយ​ម៉ោង​ធ្វើការ, ថ្ងៃចុងសប្ដាហ៍, ថ្ងៃឈប់សម្រាក) សូម​បញ្ជូន​សំណួរ​ទាំងនោះ​ទៅ​ផ្នែកអនុវត្ត​ច្បាប់ ដើម្បី​ទទួល​ព័ត៌មាន​អំពី​ចៅក្រម​ដែល​អាច​ទទួល​ការហៅ​ទូរសព្ទ

តុលាការ​ស្រុក​មាន​សមត្ថកិច្ច (Magisterial District Court)

ការការពារ​ពី​អំពើ​ហិង្សា​លើ​ផ្លូវភេទ និង/ឬ ការបំភិតបំភ័យ (Protection from Violence or Sexual Intimidation (PSVI))****

* ការបកប្រែ​នៃ​ឯកសារ​ទាំងនេះ​ជា​ទៅ ១២ ភាសា​ដែល​បាន​ប្រើ​ជា​ទូទៅ​បំផុត ក្នុង​ប្រព័ន្ធ​តុលាការ Pennsylvania ត្រូវ​បាន​ផ្ដល់​ជូន​តាមរយៈ​ប្រាក់​អនុប្បទាន​ពី​ស្ថាប័ន​យុត្តិធម៌​របស់​រដ្ឋ (State Justice Institute), គម្រោង​អនុវត្ត​ការបកប្រែ 21T018។

** ការបកប្រែ​នៃ​ឯកសារ​ទាំងនេះ ដែល​បាន​ប្រគល់​អាណត្តិ​ដោយ​បទបញ្ជា 1905 នៃ​បទបញ្ជា​ស្ដីពី​នីតិវិធី​ពលរដ្ឋ ក្រោម​ច្បាស់​ស្ដីពី​ការរំលោភបំពាន, 23 Pa. C.S.A. §6101 et. seq., ទៅ​ជា ១១ ​ភាសា​ដែល​បាន​ប្រើ​ជា​ទូទៅ​បំផុត ក្នុង​ប្រព័ន្ធ​តុលាការ Pennsylvania ត្រូវ​បាន​ផ្ដល់​ជូន​តាមរយៈ​ប្រាក់​អនុប្បទាន​ពី​កម្មវិធី​បញ្ឈប់​អំពើ​ហិង្សា​លើស្ដ្រី ដែល​ប្រតិបត្តិ​ក្រោម​គណៈកម្មការ Pennsylvania ទទួល​បន្ទុក​លើ​បទល្មើស​ព្រហ្មទណ្ឌ​និង​ពិរុទ្ធភាព។ កម្មវិធី​បញ្ជាក់​អំពី​អ្នកបកប្រែ​ផ្ទាល់មាត់ AOPC ចាត់ចែង​គម្រោង​នេះ។ AOPC សូម​ដឹងគុណ​ចំពោះ​ការរួមចំណែក​របស់​ស្រុក​យុត្តាធិការ​ទី១ របស់ Pennsylvania ដែល​បាន​រួមចំណែក​ផ្ដល់​ទម្រង់បែបបទ​នៃ​ដីកា​ចុងក្រោយ ដែល​ពួកគេ​បាន​បកប្រែ​ពីមុន និង​បាន​អនុញ្ញាត​ឲ្យ​មាន​ការកែសម្រួល​ទៅ​ជា​ទ្រង់ទ្រាយ​ស្តង់ដា និង​ផ្ដល់​ជា​គំរូ​សម្រាប់​ការប្រើប្រាស់​ទូទាំង​រដ្ឋ។

ទម្រង់បែបបទ​នៃ​ការការពារ​ពី​ការរំលោភបំពាន ត្រូវ​បាន​កែ​ដោយ​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃទី 10 មេសា 2019។

*** ការបកប្រែ​នៃ​ដីកា​ការពារ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ទាំងនេះ ក្រោម 18 Pa.C.S.4954-4955 ទៅ​ជា ៥ ភាសា​ដែល​បាន​ប្រើ​ជា​ទូទៅ​បំផុត​នៅ​ទូទាំង​ខំមុនវែល គឺ​ជា​ការផ្ដួចផ្ដើម​របស់​តុលាការ​នៅ​ខោនធី Philadelphia ដែល​បាន​អនុញ្ញាត​ដោយ​អនុគ្រោះ​ឲ្យ​មាន​ការកែសម្រួល​ទៅ​ជា​ទ្រង់ទ្រាយ​ស្តង់ដា ដើម្បី​អាច​ប្រើប្រាស់​ពួកវា​នៅ​ទូទាំង​រដ្ឋ។ AOPC សូម​ដឹងគុណ​និង​ថ្លែងអំណរគុណ​ដល់​ស្រុក​យុត្តាធិការ​ទី១ (First Judicial District) ចំពោះ​ការផ្ដួចផ្ដើម​នេះ។

**** គម្រោង​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ PCCD Subgrant #26422 ដែល​បាន​ផ្ដល់​ដោយ​គណៈកម្មការ Pennsylvaniaទទួល​បន្ទុក​លើ​បទល្មើស​ព្រហ្មទណ្ឌ​និង​ពិរុទ្ធភាព។ (PCCD)។